អាមេរិក ​និង​អង់គ្លេស ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup 2022 ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាមេរិក ​និង​អង់គ្លេស ​បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​ដៃ​គូ​រៀង​ខ្លួន​នៅ​យប់មិញ។

​ក្រុម​អាមេរិក ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីរ៉ង់​ក្នុង​លទ្ធផល ១-០ ​ដើម្បី​យក​៣​ពិន្ទុ​ឈរ​នៅ​លេខ​២​ក្នុង​ពូល។ ដោយ​១​គ្រាប់​ជ័យជម្នះ​នោះ​ដែរ ​កើត​ចេញ​ពី​កីឡាករ Pulisic ​នៅ​នាទី​៣៨​ចុង​តង់​ទី​១។ ​វា​ល្មម​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អាមេរិក​បាន​លេខ​២​ក្នុង​ពូល​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ។ ស្រប​ពេល​ក្រុម​អង់គ្លេស​វិញ ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​វែល​ក្នុង​លទ្ធផល ៣-០ ​ផង​ដែរ។ ​ដោយ​៣​គ្រាប់​នោះ​រក​បាន​ដោយ ​Rashford ​២​គ្រាប់ និង Foden ​១​គ្រាប់។ ​អង់គ្លេស​ឈរ​នៅ​លេខ​១ ​ក្នុង​ពូល ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដែរ។

​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ដែរ ​ក្រុម​ជម្រើស​ជាតិ​អាមេរិក ​និង​ប៉ះ​ក្រុម​ហុល្លង់ ​ហើយ​ក្រុម​អង់គ្លេស​វិញ​នឹង​ប៉ះ​ក្រុម​សេណេហ្គាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT