ទំរាំដឹងថា Neymar ក្លែងក្លាយ អ្នកគាំទ្ររំភើបមិនស្ទើរនោះទេ

អ្នក​គាំទ្រ​បាល់ទាត់​បាន​គិត​ថា ពួកគេ​ប្រហែល​ជា​បាន​ឃើញ​តារា​ប្រេស៊ីល Neymar ពិតមែននៅ​កន្លែង​ឈរ​មើលការប្រកួតអំឡុង​ពេល​ប្រេស៊ីល​ឈ្នះ​ស្វីស ១-០ ហើយ។

អ្នក​ក្លែង​បន្លំ Neymar ​ត្រូវ​បាន​គេ​ឃើញ​ថត​រូប​ Selfie ជាមួយ​អ្នក​គាំទ្រ​មុន​ពេល​ទទួល​បាន​ការ​ចូល​ទៅ​ខាង​ទីលាន អម​ដោយ​សន្តិសុខ​ផ្លូវការ​កាតា។

Neymar បានខកខានការប្រកួត World Cup បន្ទាប់ពីរងការខូចខាតសរសៃចងកជើងអំឡុងពេលការប្រកួតបើកឆាករបស់ក្រុមស៊ែប៊ី ដោយបាន​រង​របួស​កជើង​គួរ​ឱ្យ​រន្ធត់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ពី​ខ្សែ​ការពារ Nikola Milenkovic។

អ្នក​គាំទ្រ​បាន​ស្រែក​ហ៊ោ​យ៉ាងខ្លាំងជុំវិញ Neymar ក្លែងក្លាយម្នាក់នេះ ដោយមិនជឿថាអាចបានឃើញ និងថតរូបជាមួយនៅខាងក្រៅផ្ទាល់បែបនេះ។

ដោយមានសន្តិសុខដើរអមសងខាង អ្នកខ្លះសប្បាយ រត់ទៅរក និងសុំថតរូបជាមួយយ៉ាងច្រើនកុះករ ខណៈដែល Neymar ពិតបានបង្ហោះរូបមើលការប្រកួតនៅមុខទូរទស្សន៍ពីបន្ទប់សណ្ឋាគារទៅវិញ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT