ក្លឹប Besiktas កំពុងត្រៀមបញ្ជូនអ្នកចាំទី Loris Karius ត្រលប់ទៅឱ្យក្លឹប Liverpool វិញ បន្ទាប់ពីកីឡាកររូបនេះ ធ្វើមិនបានល្អ និងរបូតគ្រាប់បាល់ដែលមិនគួរកើតមានច្រើនពេក។
Besiktas បានខ្ចីជើងអ្នកចាំទីអាល្លឺម៉ង់ខាងលើ២ឆ្នាំពីក្រុម Liverpool កាលពីដើមរដូវកាលកន្លងទៅនេះ ក្រោយពីក្លឹបហង្សក្រហមទិញបានអ្នកចាំទីថ្មី។ ខណៈដែលការឱ្យខ្ចីជើងនេះ មកពីរូបគេបង្កើតកំហុសនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ធ្វើឱ្យក្រុម Liverpool ចាញ់ Real Madrid ៣-១។
អាជីពនៅ Besiktas ក៏មិនប្រសើរដែរសម្រាប់ Karius។ ដោយរូបគេបង្ហាញខ្លួនបាន៩ប្រកួត របូតគ្រាប់បាល់ដល់ទៅ១៤គ្រាប់ និង Clean Sheet បានតែម្ដងប៉ុណ្ណោះ។ ស្ថិតិនេះហើយ បានធ្វើឱ្យក្លឹបមួយនេះ ពិចារណាខ្លាំង ចំពោះការផ្ដាច់កុងត្រា និងបញ្ជូនរូបគេមកឱ្យក្រុម Liverpool វិញតែម្ដង៕ប្រភពDailyMail