‘Hair of God’ ពាសពេញបណ្តាញសង្គម ក្រោយគ្រាប់បាល់ប៉ះចុងសក់របស់ Cristiano Ronaldo

ពាក្យថា ‘Hair of God’ បានចាប់ផ្តើមពេញនិយមនៅលើបណ្តាញសង្គម បន្ទាប់ពីគ្រាប់ប៉ះសក់របស់ Cristiano Ronaldo ត្រូវបានផ្តល់ឲ្យទៅ Bruno Fernandes។ 

អ្នកគាំទ្ររបស់ Ronaldo ជាច្រើន បានហៅគ្រាប់បាល់នោះថាជា ‘Hair of God’ ដែលបានប្រៀបធៀបគ្រាប់បាល់នោះទៅនឹងគ្រាប់បាល់របស់អតីតវីរបុរសអាហ្សង់ទីន Diego Maradona ដែលយកដៃវ៉ៃបាល់បញ្ចូលទី ‘Hand of God’។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ផ្ទុះកក្រើក​យ៉ាង​ខ្លាំង​ជាមួយនឹងគ្រាប់បាល់របស់ Ronaldo។

ដំបូងអ្នក​គាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក​មិន​អាច​សម្រេច​ចិត្ត​ថា​តើ​ខ្សែ​ប្រយុទ្ធ​រូបនេះគួរ​តែ​ទទួល​បាន​គ្រាប់បាល់នោះឬទេ នៅពេលដែលមិត្តរួមក្រុមព័រទុយហ្គាល់ Fernandes បានលើងបាល់កោងចូលមុខទី ហើយ Ronaldo ហក់តែតបញ្ចូលទីរំលងអ្នកចាំទីអ៊ុយរូហ្គាយ។

នៅទីបញ្ចប់ នៅពេលត្រួតពិនិត្យកាន់តែជិត មន្ត្រីអាជ្ញាកណ្តាលបានចាត់ទុកថាគាត់មិនបានប៉ះក្បាល Ronaldo ទាល់តែសោះ ដូច្នេះឈ្មោះរបស់ Fernandes បានធ្លាក់ចុះនៅលើតារាងពិន្ទុជាអ្នករកបានគ្រាប់បាល់នោះ។

តែអ្នកគាំទ្រនៅតែជឿជាក់ថា គ្រាប់បាល់នេះ សមតែផ្តល់ឲ្យទៅ Ronaldo ដោយសារវាបានប៉ះចុងសក់បន្តិច ដែលពួកគេហៅវាថាជា ‘Hair of God’ ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT