រឿង​ធំ! ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ Juventus ​នាំ​គ្នា​លាលែង​តំណែង​ទាំង​អស់

​ថ្នាក់​ដឹក​នាំ​ក្លឹប Juventus ​បាន​នាំ​គ្នា​លាលែង​តំណែង​អស់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​ការិយាល័យ​រដ្ឋ​អាជ្ញា​សាធារណៈ​ក្នុង​ក្រុង​ Turin ​ចាប់​ស៊ើប​អង្កេត​ទៅ​លើ​ក្លឹប​នេះ។

​កាល​ពី​ឆ្នាំ​មុន Juventus ​បាន​រាយការណ៍​ពី​ការ​ខូចខាត​របស់​ពួកគេ​រហូត​ដល់​២២០​លាន​ផោន​ឯ​ណោះ។ ​ដោយ​របាយការណ៍​នោះ​ទៀត​សោត​ក៏​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ទៅ​លើ​ផ្នែក​ណា​នោះ​ដែរ។ ​ក្រោយ​ពី​នោះ​មក ​អ្នក​ចាត់ការ​ថ្នាក់​លើ​របស់​ក្លឹប​ក៏​បាន​ប្រជុំ​គ្នា ​និង​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​កើត​ឡើង​តែ​ម្ដង។ ​រហូត​មក​ដល់​ពេល​នេះ ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​អស់​ក្នុង​ក្លឹប​នេះ​បាន​ប្រកាស​ពី​ការ​លាលែង​តំណែង​គ្រប់​គ្នា​តែ​ម្ដង។ ​ដោយ​នេះ​ជា​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។

​យ៉ាងណាមិញ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​បន្ថែម​ថា​កត្ដា​មួយ​ទៀត​នោះ​គឺ​ខាង​ក្លឹប Juventus ​កំពុង​ស្ថិត​ក្រោម​ការ​សើប​អង្កេត​ពី​ការិយាល័យរដ្ឋអាជ្ញាសាធារណៈ​នៅ​ទីក្រុង​ Turin ​ផ្ទាល់​តែ​ម្ដង។ ​បទ​ចោទ​ប្រកាន់​មក​លើ​ក្លឹប​សេះ​បង្កង់​នេះ​គឺ​បង្កើត​គណនេយ្យ​ក្លែងក្លាយ និង​ការ​កេង​ប្រវ័ញ្ច​ទីផ្សារ​ផង​ដែរ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT