Antoine Griezmann រងការរិះគន់ពីសំណាក់អ្នកគាំទ្រ Atletico Madrid ជាខ្លាំង ចំពោះរឿងបែកធ្លាយថាចង់ទៅលេង ឱ្យ FC Barcelona កាលពីរដូវក្ដៅកន្លងទៅ។
ក្រោយពីចប់ World Cup 2018 នៅរុស្ស៊ីមក អនាគតរបស់ Griezmann មិនច្បាស់ឡើយនៅគ្រានោះ ព្រោះថាសាមីខ្លួនហាក់ដូចជាចង់ចេញពី AT Madrid ទៅលេងនៅ Barcelona វិញ។ យ៉ាងណាមិញ ចំពោះដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តយ៉ាងខ្លាំង ហើយអ្នកខ្លះទៀតក៏រិះគន់ទៅលើទៅលើកីឡាករបារាំងរូបនេះដែរ។
ចំពោះបញ្ហានេះ បានធ្វើឱ្យលោក Simeone អ្នកចាត់ការក្រុម AT Madridនិង Godin ដែលជាប្រធានក្រុម បានហៅកីឡាករបារាំងខាងលើមកនិយាយគ្នា។ ក្នុងការជួបគ្នានោះដែរ ពួកគេបានព្យាយាមលួងលោម Griezmann ឱ្យយល់ពីទឹកចិត្តអ្នកគាំទ្រ។ មួយវិញទៀត រូបគេត្រូវតែបំភ្លេចរឿងទាំងនោះ ហើយខំប្រឹងប្រែងលេងឱ្យល្អបំផុតវិញ ទើបទទួលលទ្ធផលល្អនៅពេលអនាគត៕ប្រភពDailyMail