គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង សរសើរ​ហ្គាណា ​ថា​ជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ល្អ​

​លោក ​Paulo Bento ​គ្រូ​បង្វឹក​របស់​ក្រុម​កូរ៉េ​ខាង​ត្បូង បាន​និយាយ​សរសើរ​ដល់​ក្រុម​ហ្គាណា​ថា​ជា​ក្រុម​មាន​ប្រព័ន្ធ​លេង​ការពារ​ល្អ​មែនទែន ​ហើយ​ប្រយុទ្ធ​ខាង​លើ​ក៏​បាន​លឿន​ថែម​ទៀត។

​ក្រុម​កូរ៉េ​ខាង​ត្បូង ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ហ្គាណា​ក្នង​ជំនួប​ទី​២​នា​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​រាត្រី​នេះ។ ​ក្រុម​តំណាង​ទ្វីប​អាស៊ី​មួយ​នេះ ​បាន​បើក​ឆាក​ប្រកួត​ដំបូង​នោះ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អ៊ុយរុយហ្គាយ ​០-០ ​ប៉ុណ្ណោះ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ ​តែ​នៅ​ការ​ប្រកួត​ទី​២​នេះ ​គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា​នឹង​មាន​គ្រាប់​បាល់​កើត​ឡើង ​ហើយ​ក៏​អាច​យក​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ហ្គាណា​ផង​ដែរ។

​លោក ​Paulo Bento ​ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​៖ “ខ្ញុំ​ជឿ​ជាក់​ថា​រឿង​សំខាន់​បំផុត​ក្នុង​ការ​ប្រកួត​គឺ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង។ ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត ​យើង​ត្រូវ​តែ​ហ៊ាន​បង្ហាញ​នៅ​លើ​ទីលាន។ ​ហ្គាណា​ជា​ក្រុម​អស្ចារ្យ​មួយ។ ​ពួកគេ​មាន​តំបន់​ការពារ​រឹងម៉ាំ ហើយ​ប្រយុទ្ធ​ក៏​ខ្លាំង​ផង​ដែរ។ យើង​ដឹង​ថា​វា​ជា​ការ​ប្រកួត​លំបាក យើង​ត្រូវ​ការ​លេង​សហការ​គ្នា​ដូច​កាល​ប្រកួត​ទី​១​ដែរ។ ​ខ្ញុំ​ជឿ​ជាក់​ថា​យើង​នឹង​ឈ្នះ​ប្រកួត​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT