គ្រូ​ប្រេស៊ីល ​ស្នើ​ឱ្យ​អាជ្ញាកណ្ដាល​ជួយ​ការពារ​កីឡាករ​ប្រេស៊ីល​ផង​

​លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​ស្នើ​ដល់​អាជ្ញាកណ្ដាល​ឱ្យ​ជួយ​មើល​ថែ ​និង​ការពារ​កីឡាករ​ប្រេស៊ីល​ផង ​ក្រោយ​ពី Neymar ​ត្រូវ​បាន​កីឡាករ​សែប​បង្ក​កំហុស​របួស​ធ្ងន់។

​Neymar ​បាន​រង​របួស​កែង​ជើង ​ហើម​ខ្លាំង ​មិន​អាច​លេង​២​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​ឱ្យ​ក្រុ​មប្រេស៊ីល​បាន​នោះ​ទេ។ របួស​នេះ​កើត​ឡើង បន្ទាប់​ពី​កីឡាករ​របស់​សែប​បាន​បង្ក​កំហុស​លើ​រូបគេ ​រហូត​ដល់​ត្រូវ​ប្ដូរ​ចេញ​តែ​ម្ដង។ ​ជំនួប​ប្រកួត​ទី​១​នោះ​ដែរ ​ក្រុម​កីឡាករ​របស់​សែប ​បាន​បង្ក​កំហុស​ច្រើន​មែនទែន​ទៅ​លើ​ក្រុម​ប្រេស៊ីល។

មុន​ការ​ប្រកួត​ទី​២​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ​ទល់​ក្រុម​ស្វីស ​លោក Tite គ្រូ​បង្វឹក​ប្រេស៊ីល ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ប្រសិន​បើ​អ្នក​ចង់​អបអរ​កីឡា​បាល់ទាត់ អ្នក​ក៏​ត្រូវ​តែ​ផ្ដោត​ទៅ​លើ​ការ​បង្ក​កំហុស​ដែរ។ ​ក្រុម​ម្ខាង​ទៀត ហាក់​ផ្ដោត​ទៅ​លើ​កីឡាករ​ម្នាក់​ៗ​ដើម្បី​ឱ្យ​មាន​នរណា​របួស។ រឿង​នេះ​គួរ​តែ​ឈប់​ហើយ។ អាជ្ញាកណ្ដាល​ត្រូវ​ផ្ដោត​លើ​បញ្ហា​នេះ​ឱ្យ​បាន​មែនទែន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT