គ្រូ​ព័រទុយហ្គាល់ ​ចាត់​ទុក​អ៊ុយរុយហ្គាយ ​ជា​ក្រុម​លេងcounter-attack ​បាន​ល្អ​

​លោក Santos ​គ្រូ​បង្វឹក​របស់​ក្រុម​ព័រទុយហ្គាល់ ​បាន​ចាត់​ទុក​ក្រុម​អ៊ុយរុយហ្គាយ​ជា​ក្រុម​លេង counter-attack ​បាន​ល្អ​មែនទែន ​មុន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ​។

​ក្រុម​ព័រទុយហ្គាល់​កំពុង​ឈរ​នៅ​កំពូល​តារាង​ពូល H ​ដោយ​មាន​៣​ពិន្ទុ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហ្គាណា ​៣-២ ​កាល​ពី​ប្រកួត​ដំបូង។ ​សម្រាប់​ប្រកួត​ទី​២​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​បន្ដ​ប៉ះ​ក្រុម​ខ្លាំង​នៅ​អាមេរិក​ឡាទីន ​អ៊ុយរុយហ្គាយ ​ទៀត។ ​នេះ​អាច​និយាយ​បាន​ថា​ជា​ប្រកួត​សងសឹក​សម្រាប់​ព័រទុយហ្គាល់​ផង​ដែរ ព្រោះ​កាល​ពី World Cup 2018 ​កន្លង​ទៅ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ អ៊ុយរុយហ្គាយ ​ជា​អ្នក​ទម្លាក់​ព័រទុយហ្គាល់ ​ដោយ​យក​ឈ្នះ ២-១ ។

​មុន​ការប្រកួត​​ចាប់​ផ្ដើម ​លោក Santos ​ដែល​ជា​គ្រូ​បង្វឹក​របស់​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖ “យើង​នឹង​លេង​ប្រយ័ត្ន​សម្រាប់​ការ​ប្រកួត​មួយ​នេះ។ ពួកគេ​ជា​ក្រុម​លេង counter-attack ​បាន​ល្អ។ ​ពួកគេ​មាន Cavani ​ដែល​រក​បាន​២​គ្រាប់​ទល់​ពួក​យើង​កាល​ពី​ឆ្នាំ​២០១៨ ហើយ​មាន Suarez ​ថែម​ទៀត។ បើ​ទោះ​ជា​គេ​ចាស់​បន្ដិច ប៉ុន្តែ​បទ​ពិសោធ​របស់​គេ​មាន​ច្រើន​ក្នុង​ការ​ជួយ​ក្រុម”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT