គ្រូ​អេស្ប៉ាញ ​ថា​ប៉ះ​ជប៉ុន ​អត់​មាន​ទុក​ជើង​ទេ ​ដឹង​តែ​ប្រឹង​យក​ឈ្នះ​

​លោក Luis Enrique ​បាន​អះអាង​ថា​ក្រុម​អេស្ប៉ាញ ​នឹង​មិន​ទុក​ជើង​អ្វី​ឡើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ជប៉ុន ​នា​ជំនួប​ចុង​ក្រោយ​ក្នុង​ពូល​ខាង​មុខ​នេះ​។

​ក្រុម​អេស្ប៉ាញ​ទើប​មាន​៤​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​ពី​លេង​ស្មើ​ក្រុម​អាល្លឺម៉ង់ ​១-១ ​នៅ​យប់មិញ​នេះ។ ​ក្នុង​ពូល​នេះ​ដែរ ​ក្រុម​មួយ​នេះ​នៅ​មិន​ទាន់​បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ត្រជាក់​ចិត្ត​បន្ដិច​ដែរ ព្រោះ​៤​ពិន្ទុ​នេះ​មាន​ទាំង​ការ​ឈ្នះ​ក្រុម​កូស្ដារីកា​ដល់​ទៅ ៧-០ ​ថែម​ទៀត ដែល​ជា​ការ​ប្រកួត​ចំណេញ​គ្រាប់​បាល់​ច្រើន​មែនទែន​សម្រាប់​ពួកគេ។

តែ​យ៉ាង​ណា​ក៏​ដោយ លោក Enrique ​បាន​និយាយ​នៅ​យប់មិញ​ហើយ​ថា​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ជប៉ុន ​ក្រុម​របស់​លោក​មិន​បន្ធូរ​ជើង​នោះ​ទេ បើ​ទោះ​ជា​លទ្ធផល​ត្រឹម​ស្មើ​ក៏​ក្រុម​របស់​លោក​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ក៏​ដោយ។ ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បញ្ជាក់​ច្បាស់​ថា​៖ “យើង​នឹង​ដាក់​ពេញ​ជើង ​ដើម្បី​ចូល​ប្រកួត​និង​យក​ជ័យជម្នះ​ឈរ​កំពូល​តារាង​នៃ​ពូល​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT