ក្រុម Barcelona នឹងពិចារណាលក់ Dembele ចេញនៅខែមករាខាងមុខនេះ ក្រោយពីខ្សែប្រយុទ្ធរូបនេះ ធ្វើមិនបានល្អតាមដែលក្រុមត្រូវការ។
ប្រធានក្លឹប Barcelona បារម្ភខ្លាំងចំពោះទម្រង់លេងរបស់ Dembele ក្រោយមកលេងនៅអេស្ប៉ាញ១៨ខែ ប៉ុន្តែមិនទាន់មានអ្វីពិសេស ខណៈដែលតម្លៃខ្លួនរបស់គេវិញមានរហូតដល់៩៦លានផោនឯណោះ។ ទន្ទឹមគ្នានឹងការចង់លក់នេះដែរ មានក្លឹបដល់ទៅ៣ឯណោះ ដែលចង់បានរូបគេ។ ដោយក្នុងនោះ Chelsea , Arsenal និង Liverpool ដែលសុទ្ធតែក្រុមខ្លាំងនៅអង់គ្លេសនោះ សុទ្ធតែចង់បានកីឡាករបារាំងរូបនេះទាំងអស់។
ចំពោះតម្លៃលក់ចេញវិញ ក្លឹប Barcelona អាចនឹងដាក់៩៦លានផោនដដែល ដូចគ្នានឹងពេលដែលពួកគេទិញចូលមកពីក្រុម Dortmund ។ ដោយតម្លៃនេះ គឺខ្ពស់ខ្លាំងមែនទែនសម្រាប់ក្រុមនៅអង់គ្លេស ក្នុងការចំណាយទិញកីឡាករម្នាក់។ ដូច្នេះហើយ ចាំមើលថាក្រុមខ្លាំងទាំង៣ខាងលើរបស់អង់គ្លេសមួយណា ហ៊ានទិញយក Dembele ទៅ?ប្រភពDailyMail