Antoine Griezmann ថាខ្លួនផ្ញើរសារល្បួងប្រពន្ធអស់មួយឆ្នាំកន្លះ ទើបនាងព្រមណាត់ជួប

តារាឆ្នើមរបស់បារាំង និងក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបើកបង្ហាញអំពីទំនាក់ទំនងរបស់គាត់ជាមួយភរិយាដ៏គួរឱ្យភ្ញាក់ផ្អើល គឺនាង Erika Choperena មុនពេលនាងយល់ព្រមណាត់ជួបគាត់។

Griezmann បានជួបប្រពន្ធរបស់គាត់ជាលើកដំបូងនៅ San Sebastian នៅពេលគាត់ចាប់ផ្តើមលេងនៅ Real Sociedad។

ម្ចាស់ជើងឯក World Cup ២០១៨ រូបនេះបានចាប់ផ្តើមមានទំនងទំនងស្នេហាជាមួយ Choperena វ័យ ៣២ឆ្នាំក្នុងឆ្នាំ២០១១ មុនពេលពួកគេមានចំណង អាពាហ៍ពិពាហ៍នៅឆ្នាំ២០១៧ ហើយក្រោយមកអ្នកទាំងពីរមានកូនបីនាក់ជាមួយគ្នា។

Choperena ដែលជាពេទ្យចិត្តសាស្រ្តកុមារ ត្រូវបានគេប្រទះឃើញកំពុងអបអរសាទរស្វាមីរបស់នាងនៅ World Cup លើកមុនក្នុងប្រទេសរុស្ស៊ី ខណៈ ដែលពេលនោះ Griezmann និងមិត្តរួមក្រុមបារាំងលើកពាន។

Griezmann បង្ហើបថា គាត់តែងតែដើរឆ្លងកាត់ផ្លូវជាមួយ Choperena ដោយសារតែសាលាដែលនាងកំពុងសិក្សានោះ នៅជិតកន្លែងដែលគាត់ហ្វឹកហាត់ កីឡាបាល់ទាត់។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងអាយុ ៣១ឆ្នាំរូបនេះបានបន្ថែមថាពួកគេបានចាប់ផ្តើមផ្ញើសាររកគ្នា ហើយគាត់បានចំណាយពេលមួយឆ្នាំកន្លះ ដើម្បីល្បួងនាង មុនពេល Choperena យល់ព្រមណាត់ជួប។

Griezmann បាននិយាយនៅក្នុងជីវប្រវត្តិរបស់គាត់ថា៖

“Erika កំពុងសិក្សានៅសាលាក្បែរកន្លែងដែលខ្ញុំហ្វឹកហាត់ យើងបានឆ្លងកាត់ផ្លូវពីរបីដង ហើយយើងបានចាប់ផ្តើមផ្ញើសារឲ្យគ្នាទៅវិញ ទៅមក។ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​នាង ខ្ញុំ​ព្យាយាម​ល្បួង​នាង ទើបនាងយល់ព្រមណាត់ជួប” ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT