បារាំង​ជា​ក្រុម​ដំបូង ​កក់​កៅអី​ឡើង​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup 2022 ​

​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​ដាណឺម៉ាក ២-១ ​នៅ​យប់មិញ​នេះ​។

​បារាំង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ហើយ​ក៏​មាន​ការ​វែកញែក​ជា​ច្រើន​ចំពោះ​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​មួយ​នេះ ព្រោះ​មុន​មក​លេង World Cup ​ពួកគេ​មាន​កីឡាករ​សំខាន់​ៗ​របួស​ជា​ច្រើន​នាក់។ ​យ៉ាង​ណាមិញ ​បារាំង​មិន​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​អ្វី​នោះ​ទេ ពោល​គឺ​ពួកគេ​ឈ្នះ​២​ប្រកួត​បើក​ឆាក ​ហើយ​ក៏​ទទួល​បាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មុន​គេ​ផង​ដែរ ទោះ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។

​២​គ្រាប់​ដែល​បារាំង​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក​បាន ​គឺ​ចេញ​ពី​កីឡាករ Kylian Mbappe ​​ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ​ដោយ​ប្រកួត​បន្ទាប់​ ឬ​ចុង​ក្រោយ​ក្នុង​ពូល ​គឺ​ក្រុម​បារាំង ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ទុយណេស៊ី ​នៅ​សប្ដាហ៍​ក្រោយ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT