Martinez ​ថា​ប៉ះ​មិចសិកូ​នៅ​រាត្រី​នេះ​ដូច​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ World Cup ​ចឹង​

ខ្សែ​ប្រយុទ្ធ Lautaro Martinez ​របស់​​ក្រុម​អាហ្សង់ទីន ​បាន​អះអាង​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​មិចសិកូ​នៅ​រាត្រី​នេះ ​ដូច​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​អីចឹង ព្រោះ​ទាមទារ​ឈ្នះ​ជា​ដាច់​ខាត។

​ការ​ប្រកួត​ទី​១​កន្លង​ទៅ ​ក្រុម​អាហ្សង់ទីន​បាន​ចាញ់​ក្រុម​អារ៉ាប់ប៊ីសាអូឌីត​ក្នុង​លទ្ធផល ​២-១ ​ទៅ​ហើយ ដូច្នេះ​ប្រកួត​ទី​២​នៅ​រាត្រី​នេះ ​ក្រុម​របស់​លោក Scaloni ​ត្រូវ​ការ​ឈ្នះ​ជា​ដាច់​ខាត។ ប្រសិន​បើ​លទ្ធផល​ស្មើ ឬ​ចាញ់ ​នោះ​ក្រុម​អាហ្សង់ទីន​នឹង​ប្រឈម​ខ្លាំង​ក្នុង​ការ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​មិន​ខាន។ ដូច្នេះ​ហើយ​ទើប​គ្រូ​បង្វឹក​អាហ្សង់ទីន ​ចាត់​ទុក​ប្រកួត​នៅ​យប់​នេះ​ដូច​ជា​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ។

Lautaro Martinez ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​​របស់​អាហ្សង់ទីន​ ​បាន​និយាយ​ថា​៖ “វា​ដូច​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​សម្រាប់​យើង ព្រោះ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ថា​យើង​អាច​បន្ដ​ទៅ​មុខ ​ឬ​ចប់​ត្រឹម​នេះ។ វា​មាន​សម្ពាធ​ច្រើន​សម្រាប់​យើង ​ក្រោយ​ចាញ់​ប្រកួត​ទី​១ ប៉ុន្តែ​យើង​ជា​ក្រុម​អាហ្សង់ទីន​ដែល​តែងតែ​រួបរួម​គ្នា ​និង​ផ្ដោត​លើ​ការ​ប្រកួត​ជា​និច្ច។ ​យើង​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​សម្រាប់​ការ​ប្រកួត​មួយ​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT