សហព័ន្ធបាល់ទាត់អង់គ្លេស បានសម្រេចពិន័យលោក Marco Ianni ជាទឹកប្រាក់ជាង៧ពាន់ដុល្លារ ចំពោះកាយវិការអបអរគ្រាប់បាល់នៅមុខរបស់លោក Jose Mourinho ។
រឿងខាងលើកើតឡើង អំឡុងពេលក្រុម Chelsea លេងស្មើ Man Utd ២-២ នៅលីគកំពូលអង់គ្លេស។ ដោយគ្រានោះ Man Utd ជាអ្នកឈ្នះ២-១ ប៉ុន្តែនៅនាទី៩០+៦ ក្រុម Chelsea អាចរកបាន១គ្រាប់តាមស្មើវិញបាន។ ១គ្រាប់នោះហើយ បានធ្វើឱ្យ Ianni សប្បាយចិត្តខ្លាំងពេក រហូតរត់ទៅអបអរនៅមុខរបស់លោក Jose ធ្វើឱ្យអ្នកចាត់ការរូបនេះខឹងយ៉ាងខ្លាំង។
ចំពោះការរត់ទៅអបអរនោះ សហព័ន្ធ FA របស់អង់គ្លេស បានសម្រេចពិន័យជាប្រាក់៦ពាន់ផោន ឬស្មើនឹងជាង៧ពាន់ដុល្លារ។ ស្របពេលដែលក្លឹប Chelsea ផ្ទាល់ក៏បានព្រមានដល់ជំនួយការគ្រូបង្វឹករូបនេះដែរ៕ប្រភពDailyMail