កាតា ​ក្លាយ​ជា​ក្រុម​ម្ចាស់​ផ្ទះ​អន់​បំផុត ​ក្រោយ​ធ្លាក់​ពី World Cup ​ត្រឹម​២​ប្រកួត​ដំបូង​

​ក្រុម​ជម្រើស​ជាតិ​កាតា ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​ពួកគេ​បរាជ័យ​២​ប្រកួត​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ​។

​កាតា ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​នៅ​លើ​លោក​នេះ។ តែ​គួរ​ឱ្យ​ស្ដាយ ​ប្រទេស​នេះ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ទៅ​ហើយ។ ​២​ប្រកួត​ក្នុង​ពូល ​ពួកគេ​ចាញ់​ទាំង​២​ប្រកួត​តែ​ម្ដង ​ដោយ​បើក​ឆាក​លេង​ចាញ់​ក្រុម​អេក្វាឌ័រ ​២-០ ​ហើយ​នៅ​យប់មិញ​នេះ​លេង​ចាញ់​ក្រុម​សេណេហ្គាល់ ៣-១ ​ទៀត។ ​តាម​លទ្ធផល​នេះ ពួកគេ​បាន​ធ្លាក់​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​មុន​គេ​ហើយ។

​រំលឹក​ថា​ក្នុង​ប្រវត្តិ World Cup ​ក្រុម​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​មាន​តែ​២​ប្រទេស​ទេ ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល។ ដោយ​ក្រុម​ទី​១​គឺ​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ​២០១០ ​និង​ក្រុម​ទី​២ ​ក្រុម​កាតា​នៅ​ឆ្នាំ​២០២២​នេះ​ហើយ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT