Neymar ​នឹង​អវត្តមាន​២​ប្រកួត​ឱ្យ​ប្រេស៊ីល ​នៅ World Cup

ខ្សែ​ប្រយុទ្ធ Neymar ​នឹង​អាក់​ខាន​លេង​២​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នា​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។​

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​បាន​ចូល​លេង​ប្រកួត​ដំបូង​ឱ្យ​ប្រេស៊ីល ​និង​បាន​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ​ត្រូវ​បាន​ប្ដូរ​ចេញ។ ​ក្រោយ​ពី​ពិនិត្យ​មើល​យ៉ាង​ល្អិតល្អន់​ទៅ ​ក្រុម​គ្រូ​ពេទ្យ​ប្រេស៊ីល​អះអាង​ថា Neymar ​ត្រូវ​ការ​ពេល​សម្រាក ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្ដមាន​ពី​ទិលាន​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​២​ប្រកួត​ចុង​ក្រោយ​នេះ។ ​រូបគេ​នឹង​អាច​ចូល​លេង​បាន​វិញ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ប្រសិន​បើ​ប្រេស៊ីល​បាន​ឡើង​វគ្គ​បន្ដ។

​២​ប្រកួត​ដែល ​កីឡាករ​វ័យ​៣០​ឆ្នាំ​នឹង​អវត្ដមាន​នោះ​រួម​មាន​ប៉ះ​ក្រុម​ស្វីស ​និង​ក្រុម​កាមេរូន។ ​យ៉ាងណាមិញ ​វា​នឹង​មិន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​សម្រាប់​ក្រុម​ប្រេស៊ីល ​ព្រោះ​លោក Tite ​ដែល​ជា​គ្រូ​បង្វឹក បាន​កោះ​ហៅ​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ​៩​នាក់​ឯ​ណោះ​ក្នុង​ចំណោម​២៦​នាក់​ដែល​លោក​នាំ​មក​លេង​នៅ World Cup 2022 ​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT