ឈុត សេរីវ៉ាន់ថង ឈ្នះខ្សែក្រវាត់ និង​​ផ្ទះ​វីឡា ​ក្រោយ​ឈ្នះ​ពិន្ទុ ​ឃឹម បូរ៉ា​

​អ្នក​ប្រដាល់​វ័យ​ក្មេង ឈុត សេរីវ៉ាន់ថង ឈ្នះខ្សែក្រវាត់ និង​​ផ្ទះ​វីឡា ​ក្រោយ​ពី​គេ​បាន​​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ ឃីម បូរ៉ា ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កម្មវិធី​នៅលើ​សង្វៀនប៉ុស្តិ៍​លេខ​៥​នៅ​យប់មិញ ​បាន​ធ្វើ​ឡើង​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​ឯ​ណោះ។ ​ហើយ​ក៏​មាន​ការ​ចូល​រួម​ទស្សនា​ពី​សំណាក​លោក​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់ ​ផង​ដែរ។ ​ការ​ប្រកួត​​ប្រដាល់​គុនខ្មែរ ​ដណ្តើមខ្សែក្រវាត់ពានរង្វាន់ «សម្ដេចពិជ័យសេនា ទៀ បាញ់» ដែល​បាន​ប្រើ​ពេល​ចំនួន​១០​សប្តាហ៍ ​បាន​បញ្ចប់​ទៅ​ដោយ ឈុត សេរីវ៉ាន់ថង ​ជា​អ្នក​ឈ្នះ​ខ្សែ​ក្រវ៉ាត់​នេះ ​ដោយ​ជាមួយ​ប្រាក់​រង្វាន់ ​និង​ផ្ទះ​វីឡា​មួយ​ផង​ដែរ។

​ប្រាក់​រង្វាន់​ដែល​ពួកគេ​ទទួល​បាន​មាន ​ វ៉ាន់ថង ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ ព្រមទាំង​ទទួលបាន​ផ្ទះវីឡា​១ខ្នង អម​ដោយ​ប្រាក់រង្វាន់​ចំនួន​៦​លាន​រៀល ចំណែក​អ្នកលេខ​២ ឃីម បូរ៉ា បាន​ប្រាប់​រង្វាន់​ត្រឹម​៥លាន​រៀល និងដីឡូតិ៍២ប្លង់ ដោយមានទទឹង​១០ម៉ែត្រ និងបណ្តោយ​២០​ម៉ែត្រ (១០x២០ម៉ែត្រ)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT