Southgate ​ថា Kane ​អាច​ចូល​លេង​ទល់​អាមេរិក​បាន​នៅ​រាត្រី​នេះ​

Southgate ​ថា Kane ​អាច​ចូល​លេង​ទល់​អាមេរិក​បាន​នៅ​រាត្រី​នេះ​ ​នឹង​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ជម្រើស​ជាតិ​អាមេរិក​នៅ​រាត្រី​នេះ​។

​Kane ​មាន​ការ​ឈឺ​ចាប់​ត្រង់​ក​ជើង​ក្រោយ​ពី​ជួយ​ក្រុម​អង់គ្លេស​យក​ឈ្នះ​លើ​ក្រុម​អ៊ីរ៉ង់ ​៦-២ ​កាល​ពី​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​ពី​សំណាក​ក្រុម​គ្រូ​ពេទ្យ​ទៅ ​នៅ​ពេល​នេះ​រូបគេ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់​ឡើយ ​ដោយ​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ធម្មតា ​ហើយ​ក៏​អាច​នឹង​លេង​បាន​ទៀត​នៅ​រាត្រី​នេះ ​ដោយ​ប៉ះ​ក្រុម​អាមេរិក​សម្រាប់​ការ​ប្រកួត​ទី​២​។ អង់គ្លេស ​ទាមទារ​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មួយ​នេះ​ទៀត ដើម្បី​ធានា​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​បើ​តាម​លោក Southgate ​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស​បាន​និយាយ​ថា​៖ “គាត់​ធម្មតា​មិន​របួស​ធ្ងន់​ឡើយ។ គាត់​នឹង​ហាត់​ពេញលេញ​វិញ​ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​អាមេរិក។ ​យើង​នាំ​គាត់​ទៅ​ស្កេន​ដើម្បី​ចង់​ដឹង​ច្បាស់​ពី​បញ្ហា​របួស​ប៉ុណ្ណោះ។ ​លទ្ធផល​បាន​ចេញ​មក ​វា​មិន​មែន​របួស​ក​ជើង​នោះ​ទេ ​វា​គ្រាន់​តែ​ជា​ការ​ប៉ះ​ទង្គិច​ជើង​ច្រើន​ជាង​។ ​គាត់​នឹង​បាន​ជួយ​ក្រុម​បន្ដ​ទៀត​ក្នុង​ការ​ប្រកួត​ខាង​មុខ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT