គ្រូ​ហ្គាណា ​ថា​ប៉េណាល់ទី​របស់ Ronaldo ​ជា​ការ​សម្រេច​ចិត្ត​ខុស​របស់​អាជ្ញាកណ្ដាល​

​លោក ​Otto Addo ​គ្រូ​បង្វឹក​របស់​ក្រុម​ហ្គាណា ​បាន​អះអាង​ថា​ការ​ផ្ដល់​ប៉េណាល់ទី​ឱ្យ​ទៅ​ព័រទុយហ្គាល់​គឺ​ជា​រឿង​សម្រេច​ចិត្ត​ខុស​របស់​ក្រុម​មន្ត្រី​អាជ្ញាកណ្ដាល​ហើយ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​ហ្គាណា​លេង​ទល់​ក្រុម​ព័រទុយហ្គាល់ ​នៅ​យប់មិញ​នេះ​មិន​មាន​គ្រាប់​បាល់​ទេ​នៅ​តង់​ទី​១ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២​មាន​ដល់​ទៅ​៥​គ្រាប់​តែ​ម្ដង។ ​ការ​កើត​គ្រាប់​បាល់​ច្រើន​នេះ ​បន្ទាប់​ពី Ronaldo ​ទទួល​បាន​ប៉េណាល់ទី​១​គ្រាប់​មុន​ឱ្យ​ក្រុម​ព័រទុយហ្គាល់ ទើប​ការ​ប្រកួត​មាន​ការ​ប្រែប្រួល ​សម្រុក​គ្នា​កាន់​តែ​ខ្លាំង​និង​គ្រាប់​បាល់​កើត​មាន​ឡើង​ផង​ដែរ។

តែ​សម្រាប់​លោក ​Otto Addo ​វិញ ​បាន​អះអាង​ថា​១​គ្រាប់​ដែល Ronaldo ​បាន​ប៉េណាល់ទី​ស៊ុត​ចូល​នោះ​មិន​សម​ផ្ដល់​ឱ្យ​នោះ​ទេ។ ​វា​ជា​កំហុស​របស់​កីឡាករ​វ័យ​៣៧​ឆ្នាំ​ខ្លួន​ឯង ដែល​រត់​ទៅ​បុក​ជើង​របស់​កីឡាករ​ហ្គាណា ​មិន​មែន​កីឡាករ​ហ្គាណា​បង្ក​កំហុស​លើ​ឡើយ។ នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​ផ្លាស់​ប្ដូរ​ការ​ប្រកួត​ទាំង​ស្រុង​តែ​ម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT