គ្រូ​ប្រេស៊ីល ​បញ្ជាក់​ច្បាស់​ទោះ​របួស​ក៏​មិន​ដក Neymar ​ចេញ​ពី​ក្រុម​ដែរ​

​លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ខ្សែ​ប្រយុទ្ធ Neymar ​នឹង​ស្ថិត​ក្នុង​ក្រុម​ប្រេស៊ីល​ដដែល ​មិន​ដក​ចេញ​នោះ​ទេ​ទោះ​មាន​បញ្ហា​របួស​ហើយ​ក៏​ដោយ។

Neymar ​បាន​ចូល​លេង​ឱ្យ​ប្រេស៊ីល ​ប្រកួត​ទល់​ក្រុម​សែប​នៅ​យប់មិញ​នេះ។ ប៉ុន្ដែ​រូបគេ​បាន​រង​របួស​ក​ជើង​រហូត​ត្រូវ​បាន​ប្ដូរ​ចេញ​ផង​ដែរ ​ដោយ​សភាព Neymar ​ហាក់​ដូចជា​ធ្ងន់ធ្ងរ​ផង​ដែរ។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស្រក់​ទឹក​ភ្នែក​ក្រោយ​រង​របួស ​ព្រោះ​គេ​ដឹង​ថា​ទំនង​មិន​អាច​ចូល​លេង​ជួយ​ក្រុម​បាន​ទេ។ ​ការ​ប្រកួត World Cup ​កន្លង​មក គេ​ក៏​អវត្តមាន​ដោយសារ​តែ​បញ្ហា​របួស​រហូត​មក​ដែរ។

​ចំពោះ​រឿង​នេះ ​លោក Tite ​គ្រូ​បង្វឹក​ប្រេស៊ីល​បាន​និយាយ​ថា Neymar ​កំពុង​សម្រាក​ព្យាបាល ​គេ​នឹង​បន្ដ​នៅ​ជាមួយ​ប្រេស៊ីល​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 ​នេះ​ទៀត។ ក្រុម​ប្រេស៊ីល ​នឹង​មិន​ដក​ឈ្មោះ​គេ​ចេញ​នោះ​ទេ ​បើ​ទោះ​ជា​គេ​មាន​បញ្ហា​របួស ​ឬ​មិន​អាច​លេង​ប្រកួត​បន្ដ​បន្ទាប់​ទៀត​ក៏​ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT