Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង ​រក​គ្រាប់​បាល់​បាន​៥​សម័យ​កាល​នៅ World Cup ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​៥​សម័យ​កាល​នៃ​ព្រឹត្តិការណ៍ FIFA World Cup ​។

​ក្នុង​ការ​ប្រកួត World Cup ​នៅ​យប់មិញ​នេះ ​ក្រុម​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្គាណា​បាន​ក្នុង​លទ្ធផល ៣-២។ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ​ដែរ ​ក៏​មាន​ចំណែក​របស់ Cristiano Ronaldo ​១​គ្រាប់​ផង​ដែរ ​ដែល​ជា​គ្រាប់​បាល់​ប៉េណាល់ទី​។ ​ការ​ធ្វើ​បាន​សម្រេច​នេះ ​ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ហើយ ដែល​បាន​លេង World Cup ​៥​ដង ​និង​ស៊ុត​តែ​រក​គ្រាប់​បាល់​បាន​ទាំង​៥​ដង​តែ​ម្ដង។

​ក្រោយ​ពី​ចប់​ការ​ប្រកួត Ronaldo ​បាន​និយាយ​ថា​៖ “នេះ​ជា​ពេល​វេលា​ល្អ​បំផុត ​ជា​ការ​ប្រកួត World Cup ​ទី​៥​របស់​ខ្ញុំ។ ​យើង​ឈ្នះ ​យើង​បាន​ចាប់​ផ្ដើម​ជាមួយ​ជ័យជម្នះ​យ៉ាង​ល្អ។ ​ប្រកួត​ដំបូង​ពិត​ជា​តានតឹង​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ​កីឡាករ​ដំបូង​ដែល​រក​បាន​បាន​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត World Cup ​៥​ដង នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទកភាព​ណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT