ខេត្ត​៤​មិន​ទាន់​បាន​មេដាយ​ទេ ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​

​ការ​ប្រកួត​កីឡា​ជាតិ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន​ទៅ​មុខ​ហើយ ​បន្ទាប់​ពី​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​មក ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​នេះ។

 

​ដោយ​គិត​មក​ដល់​ពេល​នេះ ​ខាង​ក្រួសង​មហា​ផ្ទៃ​កំពុង​មាន​មេដាយ​ច្រើន​ជាង​គេ ​តែ​ក៏​មាន​ខេត្ត​ចំនួន​៤​ក្នុង​ចំណោម​ខេត្ត​ចូល​រួម​ទាំង​អស់​នៅ​មិន​ទាន់​ទទួល​បាន​មេដាយ​ផង​ដែរ។ ​ក្រសួង​មហាផ្ទៃ​មាន​មេដាយ​មាស​ចំនួន​៣៤ គ្រឿង ប្រាក់​១៩​គ្រឿង ​និង​សំរឹទ្ធ​២០​គ្រឿង​ទៅ​ហើយ ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ចំណោម​អ្នក​បាន​មេដាយ​ច្រើន​ជាង​គេ។

 

​ដោយ​ឡែក​ខេត្ត​ដែល​មិន​ទាន់​មេដាយ​នោះ​មាន ​ខេត្ត​ក្រចេះ ខេត្ត​ព្រះ​វិហារ ​ព្រះ​សីហនុ ​និង​រតន​គិរី។ ការ​ប្រកួត​ប្រជែង នៅប្រភេទ​កីឡាចំនួន​៣៨ រួមទាំង​ការ​ប្រកួត​កីឡាជនពិការ​ចំនួន​៧​ប្រភេទ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​នេះ នៅមិនទាន់​បាន​បញ្ចប់ នៅឡើយ​ទេ គឺ​នៅ​សល់ប្រភេទ​កីឡាជា​ច្រើន​ទៀត ដែលកំពុង​ប្រកួត ខណៈ​ខ្លះ​ទៀត នៅមិនទាន់ប្រកួត នៅឡើយ​ទេ ហេតុ​នេះ តារាងចំណាត់ថ្នាក់ អាច​នឹង​មានការ​ប្រែ​ប្រួល នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT