គ្រូ​អាល្លឺម៉ង់ ​ថា​ជប៉ុន​បាន​រៀប​ចំ​ក្រុម​គម្រោង​យ៉ាង​ល្អ​ក្នុង​ការ​យក​ឈ្នះ​ខ្លួន​

​លោក Hansi Flick ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​និយាយ​ថា​ក្រុម​ជប៉ុន​រៀប​ចំ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​នេះ ហើយ​ការ​ឈ្នះ​ខ្លួន​ក៏​មិន​មែន​ជា​រឿង​សំណាង​ផ្ដល់​ឱ្យ​ដែរ។

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 នៅ​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ជើង​ខ្លាំង​នៅ​អាស៊ី ជប៉ុន ​ក្នុង​លទ្ធផល ​២-១ ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ជប៉ុន ​អាច​យក​ឈ្នះ​អាល្លឺម៉ង់​បាន ​ខណៈ​ដែល​ប្រកួត​កន្លង​មក​ពួកគេ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​លោក Hansi ​បាន​និយាយ​ថា​៖ “ជប៉ុន​ឈ្នះ​យើង​​ជាមួយ​គម្រោង​ការ​យ៉ាង​ល្អិតល្អន់​បំផុត។ ​វា​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ​យើង​គ្រប់គ្រង់​បាល់​៧៨​% ​នៅ​តង់​ទី​១​និង​មាន​ឱកាស​ជា​ច្រើន ​តែ​មិន​អាច​សម្រេច​បាន​។ ​យើង​ត្រូវ​បន្ទោស​ខ្លួន​ឯង ​ព្រោះ​មិន​អាច​ក្ដោបក្ដាប់​ឱកាស​បាន​ល្អ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT