ជប៉ុន ​មាន​ទំនុក​ចិត្ត​ថាអាច​​នឹង​យក​ឈ្នះ​អាល្លឺម៉ង់​បាន​នៅ​រាត្រី​នេះ

​ខ្សែ​ប្រយុទ្ធ Takefusa Kubo ​ជឿ​ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​របស់​ខ្លួន​នឹង​អាច​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់​បាន​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ FIFA World Cup 2022 ​ខាង​មុខ​នេះ​។

​ក្រុម​អាល្លឺម៉ង់ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជប៉ុន​នៅ​ម៉ោង​៨​យប់​នេះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពូល E ​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ក្រុម​ខ្លាំង​ប្រចាំ​ទ្វីប​អាស៊ី ​ជប៉ុន ​មាន​ទំនុក​ចិត្ត ​និង​ជឿ​ជាក់​ថា​ពួកគេ​អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ បើ​ទោះ​ជា​អាល្លឺម៉ង់​ជា​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​ក៏​ដោយ។

​ខ្សែ​ប្រយុទ្ធ Kubo ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ។ ​យើង​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នេះ។ យើង​មាន​ទំនុក​ចិត្ត ​ហើយ​យើង​នឹង​ព្យាយាម​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ​ឱ្យ​បាន​”។ ​រំលឹក​ថា ជប៉ុន ​ស្ថិត​នៅ​ពូល E ​នេះ​ជាមួយ​ក្រុម​ខ្លាំង​២​ទៀត​គឺ​អេស្ប៉ាញ ​និង​កូស្តារីកា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT