ក្រុមណាដណ្តើមកៅអីផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ក្នុងវគ្គជម្រុះពានរង្វាន់ Hun Sen Cup 2018 ?

ក្នុងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៨នេះ ការប្រកួតវគ្គជម្រុះនៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ នឹងដំណើរការវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ថ្នាក់ខេត្ត) ហើយការប្រកួតទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ។

តាមលទ្ធផលនៃការចាប់ឆ្នោតរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) គឺក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ជួបប្រកួតនឹងក្រុមបាល់ទាត់ខេត្តកំពត វេលាម៉ោង ៣រសៀល ចំណែកឯក្រុមបាល់ទាត់ខេត្តកោះកុង តទល់ជាមួយ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង ៦ល្ងាច ។

តាមការបញ្ជាក់ពីលោក ឆាំង ពិសិដ្ឋ មន្រ្តី CNCC បានថ្លែងថា នឹងមិនមានការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ឡើយសម្រាប់ ក្រុមដែលបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពោលគឺមានតែការប្រកួតដណ្តើមជើងឯក ថ្នាក់ខេត្តប៉ុណ្ណោះ សម្រាប់ការប្រកួតទាំងពីរខាងលើនេះ ។

យ៉ាងណាមិញ ក្រុមទាំងបួននេះ មានឈ្មោះស្វ័យប្រវត្តិក្នុងវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃពានរង្វាន់រួចស្រេចទៅហើយ ដោយនឹងត្រូវចាប់ឆ្នោតរួមជាមួយក្រុមទាំង១២ របស់លីគកំពូលកម្ពុជា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT