កូន​ប្រុស​របស់​លោក Vichai ​នឹង​បន្ដ​ដឹក​នាំ Leicester City ​មិន​ឱ្យ​ដួល​ឡើយ

ក្រោយ​ពី​ការ​ស្លាប់​របស់​លោក Vichai Srivaddhanaprabha ​មាន​មតិ​ជា​ច្រើន​បារម្ភ​ចំពោះ​អនាគត​របស់​ក្លឹប Leicester City ​ថា​តើ​នរណា​នឹង​អាច​មក​បន្ដ​ដឹក​នាំ​ក្លឹប​ទាំង​មូល​នេះ​បាន។

ជាក់​ស្ដែង​ទៅ ​កូន​ប្រុស​របស់​លោក Vichai ​ដែល​ដើរ​តួ​នាទី​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ស្រាប់​នោះ ​នឹង​មក​ជំនួស​តំណែង​របស់​ឪពុក ​ធ្វើ​ជា​ម្ចាស់​ក្លឹប​នេះ​តែ​ម្ដង។ បុរស​ដែល​មក​ដឹក​នាំ​បន្ដ​នេះ ឈ្មោះ​ថា​Aiyawatt Srivaddhanaprabha។ អ្នក​គ្រប់គ្នា​តែងតែ​ហៅ ​លោក​ថា Top ​ជា​និច្ច ​ព្រោះ​សមត្ថភាព​ដឹក​នាំ​របស់​លោក ​មិន​ខុស​ពី​ឪពុក​ប៉ុន្មាន​នោះ​ទេ។ គេ​​សង្ឃឹម​ថា ​លោក​ Aiyawatt ​នឹង​បន្ដ​នាំ Leicester City ​ឈាន​ទៅ​មុខ​ទៀត ​ដោយ​មិន​មាន​ឧបសគ្គ​ឡើយ។

Vichai ​ជា​សេដ្ឋី​ក្នុង​ប្រទេស​ថៃ ​មាន​ចំណាត់​ថ្នាក់​លេខ​៥ ​មាន​ជាង​គេ។ លោក​បាន​ស្លាប់ ​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ជាមួយ​មនុស្ស​៥​នាក់​ទៀត ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន King Power៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT