អ្នក​គាំទ្រ​ធូរ​ចិត្ត ពេល Messi ​បាន​ចូល​ហាត់​វិញ​ធម្មតា

​ក្រុម​អ្នក​គាំទ្រ​ជម្រើស​ជាតិ​អាហ្សង់ទីន​ធូរ​ចិត្ត​បន្ដិច​វិញ​ហើយ បន្ទាប់​ពី​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ធម្មតា។

​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​នៅ​ជំរុំ​ហ្វឹកហាត់​គេ​មិន​បាន​ឃើញ Messi ​ចូល​ហាត់​នោះ​ទេ ​ដោយ​ប្រភព​អះអាង​ថា​គេ​បាន​ត្រឹម​ហាត់​ក្នុង​បន្ទប់​ហាត់​ប្រាណ​ធម្មតា​ប៉ុណ្ណោះ។ ​តែ​យ៉ាងណាមិញ​នៅ​ពេល​នេះ ​អ្នក​គាំទ្រ​បាន​ធូរ​ចិត្ត​វិញ​ហើយ បន្ទាប់​ពី​បាន​ឃើញ​កីឡាករ​ប្រធាន​ក្រុម​នេះ​បាន​ហាត់​ជាមួយ​កីឡាករ​ដទៃ​ទៀត​ជា​ធម្មតា។

​ក្រុម​ការងារ​របស់​លោក Lionel Scaloni ​កំពុង​យក​ចិត្ត​ទុក​ដាក់​ដល់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​មែនទែន ដោយសារ​តែ​គេ​មក​លេង​នៅ​ជម្រើស​ជាតិ​នេះ​ក៏​មាន​បញ្ហា​របួស​បន្ដិចបន្ដួច​ផង​ដែរ អំឡុង​ចាកចេញ​ពី PSG ​មក។ ​យ៉ាងណាមិញ ​វា​ហាក់​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ​ដោយ​សារ​តែ​គេ​បាន​ឃើញ Messi ​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​ហើយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT