កីឡាករ​អង់គ្លេស​នឹង​បាន​ម្នាក់ ​កន្លះ​លាន​ដុល្លារ បើ​ពួកគេ​អាច​ឈ្នះ World Cup ​បាន​

​សមាជិក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ទទូល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​១៣​លាន​ផោន ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​។

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​ចេញ​សេចក្ដី​ប្រកាស​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ចូល​រួម​ប្រកួត​ពាន​រង្វាន់ FIFA World Cup ​នៅ​ប្រទេស​កាតា។ ​ដោយ​តាម​ការ​ប្រកាស​នោះ ​សមាជិក​ក្រុម​អង់គ្លេស​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ទៅ​១៣​លាន​ផោន​ឯ​ណោះ ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​ពាន​រង្វាន់​នេះ​បាន។ ដូច្នេះ ​កីឡាករ​ម្នាក់​ៗ​នឹង​ទទួល​បាន​ប្រាក់​កន្លះ​លាន​ផោន​ត្រលប់​ទៅ​ផ្ទះ​វិញ ​បើ​អាច​សម្រេច​ក្ដី​បំណង​នេះ​បាន​។

​រំលឹក​ថា​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់ World Cup ​នៅ​ឆ្នាំ​នេះ ​នឹង​ទទូល​បាន​ប្រាក់​រង្វាន់​ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់ ពោល​គឺ​ដល់​ទៅ​៤៤​លាន​ដុល្លារ​ឯ​ណោះ។ ដោយ​នេះ​ជា​ប្រាក់​រង្វាន់​បាន​ពី FIFA ​ផ្ទាល់ ​ដោយ​មិន​គិត​ពី Sponsor ​នានា​ទៀត​នោះ​ទេ។ ​ដូច្នេះ​ហើយ ទើប​ប្រទេស​នីមួយ​ៗ​បាន​បង្កើន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ច្រើន​ៗ​មែនទែន។ ​ក្រុម​អង់គ្លេស​កាល World Cup 2018 ​កន្លង​ទៅ ​កីឡាករ​ម្នាក់​ៗ ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ត្រឹម​ជាង​២០​ម៉ឺន​ផោន​ប៉ុណ្ណោះ ​បើ​ឈ្នះ World Cup ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT