មូលហេតុ​ពិត ​របស់ Ronaldo ​ដែល​ចាកចេញ​ពី Real Madrid ​គឺ​ដោយសារ Perez ​សោះ

Cristiano Ronaldo ​បាន​សម្រេច​ចាកចេញ​ពី​ក្រុម Real Madrid ​ទៅ​រួមរស់​ជាមួយ​ក្រុម Juventus ​វិញ ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន។

នៅ​ពេល​នេះ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​បាន​ប្រាប់​ហេតុផល​ពិត​ប្រាកដ​ដែល​ខ្លួន​សម្រេច​ចាកចេញ​ពី​អេស្ប៉ាញ​ហើយ។ Ronaldo ​បញ្ជាក់​ថា​៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ពួកគេ ​មិន​ផ្ដល់​តម្លៃ​ឱ្យ​ខ្ញុំ​ដូច​កាល​ដំបូង។ ពួកគេ ​គិត​តែ​ពី​មុខ​ជំនួញ​ប៉ុណ្ណោះ ​ជា​ពិសេស​ប្រធាន​ក្លឹប។ គាត់​មើល​មុខ​ខ្ញុំ តែ​ពេល​ធ្វើ​ជំនួយ​ទេ។ ​ដូច្នេះ ​វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ​ហើយ”។

Ronaldo ​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​ឆ្នាំ​២០០៩ ​ដោយ​ក្លាយ​ខ្លួន​ជា​វីរបុរស​ក្នុង​ក្លឹប​នេះ ​រក​គ្រាប់​បាល់​បាន​ច្រើន​និង​ជួយ​ក្លឹប​ទទួល​បាន​ពាន​រង្វាន់​ធំ​ៗ  ជា​ពិសេស Champions League ​៣​ឆ្នាំ​ជាប់​គ្នា។ ក្រោយ​ពី​ការ​ចាកចេញ​ទៅ ​ក្លឹប Real Madrid ​ហាក់​ដូចជា​បាត់​អ្វី​ម្យ៉ាង ​ហើយ​ទម្រង់​លេង​របស់​ពួកគេ​ក៏​មិន​ល្អ​ដូច​មុន​ដែរ៕ប្រភពThesun

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT