Richarlison ទាញ Fred ចេញពីកៅអី ដោយសារតែអង្គុយកន្លែងរបស់ Neymar

គ្រាមួយដ៏គួរឱ្យអស់សំណើចនៅពេលដែល Richarlison ចាប់ទាញ Fred ចេញពីកៅអី ដោយសារតែ Fred បានអង្គុយនៅកន្លែងរបស់ Neymar សម្រាប់រូបថតក្រុមប្រេស៊ីល World Cup។

ក្រុមរបស់លោក Tite ស្ថិតក្នុងចំណោមក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន World Cup ឆ្នាំនេះ ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។

Neymar នឹង​ក្លាយ​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពួក​គេ​ម្ដង​ទៀត ខណៈ​ដែល​គេ​មាន​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយក្នុងការព្យាយាមលេងក្នុងពានមួយនេះ។

វាច្បាស់ណាស់ក្នុងការមើលថាតើគាត់មានការគោរពចំពោះមិត្តរួមក្រុមអន្តរជាតិរបស់គាត់កម្រិតណា។ ក្នុងចំណោមអ្នកទាំងនោះមាន Richarlison ដែលចង់ឱ្យមិត្តរបស់គាត់មានកៅអីល្អបំផុតនៅក្នុងពេលថតរូបជុំគ្នា។ គួរឱ្យស្តាយសម្រាប់ Fred ដែលត្រូ​វបាន Richarlison ចាប់ទាញចេញពីកន្លែងកៅអីកណ្តាល ដើម្បីទុកសម្រាប់ឲ្យ Neymar។

ដោយ​មិន​បាន​និយាយ​អ្វី​មួយម៉ាត់ Richarlison ដើរមកចាប់​ដៃ​ខ្សែ​បម្រើ Manchester United ដើម្បីទាញ​គាត់​ចេញ​ពី​កៅអី។

កីឡាករ Tottenham Hotspur លើកដៃចង្អុលទៅផ្នែកម្ខាងនៃកៅអី។ បន្ទាប់មកគាត់បាននាំ Fred ដោយមានទឹកមុខច្របូកច្របល់ ហើយបន្តចុះពីកៅអី។

កៅអីថ្មីដែល Fred អង្គុយគឺនៅចន្លោះ Raphinha និង Alex Telles ដែលមុននេះគេអង្គុយនៅជាប់ប្រធានក្រុម Marquinhos និង Neymar ៕

ប្រភព៖ Sportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT