Messi ​អវត្តមាន​ពី​កន្លែង​ហាត់ ​ខណៈ​អាហ្សង់ទីន​មាន​កីឡាករ​របួស​ច្រើន​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​អវត្តមាន​ពី​កន្លែង​ហ្វឹកហាត់​កាល​ពី​ម្សិលមិញ​នេះ ​ជាមួយ​សមាជិក​ឯ​ទៀត​ក៏​អវត្ដមាន​ដូច​គ្នា​ដោយសារ​បញ្ហា​របួស​។

​ក្នុង​ជំរុំ​ហ្វឹកហាត់​អាហ្សង់ទីន​កាល​ពី​ម្សិលមិញ​នេះ ​កីឡាករ Messi ​និង​សមាជិក​៦​នាក់​ទៀត​មិន​ឃើញ​មាន​វត្តមាន​ចូលហាត់​នោះ​ទេ។ ​ក្នុង​នោះ​ដែរ​ Joaquin Correa ​និង​ Nicolas Gonzalez ​បាន​រង​របួស​ធ្ងន់​ជាង​គេ ​និង​ត្រូវ​បញ្ជូន​ទៅ​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ។ ​លោក Lionel Scaloni ​ដែល​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាហ្សង់ទីន​មិន​ទាន់​បាន​ដាក់​កីឡាករ​ថ្មី​ចូល​នៅ​ឡើយ​ទេ ​ដោយ​ពួកគេ​ផ្ដោត​លើ​កីឡាករ​នៅ​ក្នុង​ក្រុម​សិន។

​Messi ​និង​កីឡាករ​៤​នាក់​ទៀត Rodrigo de Paul , Paredes , Nicolas Otamendi ​និង Angel di Maria ​បាន​ត្រឹម​ហាត់​នៅ​កន្លែង Gym ​ប៉ុណ្ណោះ ​មិន​អាច​មក​រត់​ជាមួយ​ក្រុម​នៅ​កន្លែង​ហាត់​ខាង​ក្រៅ​នោះ​ទេ។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ពួកគេ​កំពុង​មាន​បញ្ហា​របួស​ដែរ គ្រាន់​តែ​វា​មិន​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT