តាំង​ពី Aguero ​ចូល​និវត្តន៍ Messi ​ស្នាក់​នៅ​បន្ទប់​តែ​ម្នាក់​ឯង​ទេ​ពេល​នៅ​ជម្រើស​ជាតិ​

​តាំង​ពី​ខ្សែ​ប្រយុទ្ធ Sergio Aguero ​ចូល​និវត្ដន៍​ពី​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៅ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ស្នាក់​នៅ​បន្ទប់​តែ​ម្នាក់​ឯង​គត់ ​មិន​ឱ្យ​នរណា​មក​គេង​ជាមួយ​នោះ​ទេ។

​Messi ​និង Aguero ​ជា​មិត្ត​ជិត​ស្និទ្ធ​គ្នា​មែនទែន។ ​អំឡុង​ពេល​ពួកគេ​លេង​នៅ​ជម្រើស​ជាតិ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​តែងតែ​គេង​បន្ទប់​ជាមួយ​គ្នា​ជា​និច្ច។ ​តែ​តាំង​ពី Aguero ​ចូល​និវត្ដន៍​ទៅ Messi ​ក៏​មិន​ព្រម​ឱ្យ​កីឡាករ​ដទៃ​ទៀត​មក​គេង​ជាមួយ​ខ្លួន​ដែរ។ ​រូបគេ​គេង​បន្ទប់​មួយ​តែ​ឯង​ប៉ុណ្ណោះ ​ដើម្បី​ជា​ការ​បញ្ជាក់​ថា​មិត្តភាព​របស់​ពួកគេ​ទាំង​ពីរ​នៅ​តែ​ដដែល ទោះ​ម្នាក់​មិន​នៅ​ដដែល។

​រំលឹក​ថា​ក្រុម​អាហ្សង់ទីន​កំពុង​ស្នាក់​នៅ​ប្រទេស​កាតា​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​។ ពួកគេ​ស្ថិត​នៅ​ពូល C ​ជាមួយ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ​មិចសិកូ ​និង​ប៉ូឡូញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT