អ្នក​គាំទ្រ​ចង់​យក​សំបុត្រ World Cup ​ដូរ​យក​លុយ​វិញ ​ក្រោយ​មាន​បំរាម​លក់​ស្រាបៀ

ក្រុម​អ្នក​គាំទ្រ​ចាប់​ផ្ដើម​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​កាតា ​បន្ទាប់​ពី​ពួកគេ​ហាម​មិន​មាន​លក់​ស្រាបៀរ​នោះ​ទេ​នៅ​ជុំវិញ​កីឡដ្ឋាន​។

​កាល​ពី​ម្សិលមិញ​នេះ FIFA ​បាន​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង ​ថា​មិន​មាន​លក់​ស្រាបៀរ​អ្វី​នោះ​ទេ​នៅ​ជុំ​វិញ​កីឡដ្ឋាន​ដែល​ត្រូវ​ប្រកួត World Cup ​។ ​កត្ដា​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ត្បិត​អី​ការ​ធ្វើ​បែប​នេះ​នឹង​មិន​មាន​ភាព​សប្បាយ​រីករាយ ហ៊ោ​កញ្ជ្រៀវ​អ្វី​ឡើយ​អំឡុង​ការ​ទស្សនា។ ​មួយ​វិញ​ទៀត ​អ្នក​គាំទ្រ​ចូល​ចិត្ត​បំផុត​​ការ​ហូប​ចុក​ជុំ​គ្នា​បន្ទាប់​ពី​ទស្សនា​ការ​ប្រកួត ឬ​មុន​ការ​ប្រកួត។ ​បើ​មិន​មាន​ការ​លក់​ស្រាបៀរ​ទេ ​នោះ​បរិយាកាស​ទំនង​ជា​ស្ងប់ស្ងាត់​ជាក់​ជា​មិន​ខាន។

​រំលឹក​ថា​នេះ​ជា​ការ​ប្រកួត World Cup ​ដំបូង​បំផុត​ដែល​មាន​ច្បាប់​រឹត​ត្បិត​តឹងតែង​យ៉ាង​នេះ។ ​មួយ​វិញ​ទៀត ​រឿង​អា​ស្រូវ​ក៏​កើត​មាន​ច្រើន​ផង​ដែរ ​នៅ​ពេល​កាតា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ បើ​ទោះ​ជា​ពួកគេ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​រៀប​ចំ ​និង​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ស្អាត​យ៉ាង​ណា​ក្ដី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT