CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម White Wolf FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ White Wolf FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

White Wolf FC ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំ ២ ខែហើយ និងមានសមាជិកសរុប ២៥ នាក់។ តំណាងក្រុមលោក យ៉ា រតនា បានលើកឡើងយ៉ាងដូច្នោះថា៖

ជាសារចែករំលែក ខ្ញុំយល់ឃើញថា បាល់ទាត់គឺជាកីឡាមួយដែលល្អសម្រាប់សុខភាព និងជួយបង្កើននូវទំនាក់ទំនង ស្គាល់មិត្តភក្តិច្រើន បន្ថែមពីនេះបើបងប្អូនច្បាស់លាស់នឹងចាប់យកវិស័យខាងលើ សូមខិតខំ​ប្រឹងប្រែងឲ្យបានខ្លាំង បង្កើនសមត្ថភាព និងឆន្ទៈ ដើម្បីសម្រេចនូវបំណងប្រាថ្នាពេលខាងមុខ ចំពោះឆន្ទៈរបស់ក្រុម គឺពួកយើងចង់បន្ថែមការហ្វឹកហាត់ឲ្យខ្លាំងជាងនេះ និងចាប់ដៃសហការគ្នា អាចបង្កើតជាពានរង្វាន់សប្បុរសធម៌នានាពេលអនាគត។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងអោយក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរអោយក្រុមការងារទាំងអស់មានសុខភាពល្អ ធ្វើកិច្ចការងារអ្វីតែងតែសម្រេចបានដូចសេចក្តីប្រាថ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT