ក្រោយពីបណ្ដេញលោក julen ចេញពីតំណែងនៅយប់មិញនេះ ក្រុម Real Madrid បានកោះហៅលោក Santiago Solari គ្រូបង្វឹកឈុត B មកដឹកនាំក្រុមធំបណ្ដោះអាសន្នសិន។
ក្រុម Real Madrid បណ្ដេញលោក Julen ចេញ ដោយសារតែលោកដឹកនាំក្រុមមិនបានល្អ ទទួលបានលទ្ធផលមិនត្រូវតាមការចង់បានរបស់ក្លឹប។ យ៉ាងណាមិញ ជាមួយលទ្ធផលនេះលោក Julen ផ្ទាល់ក៏ទទួលយក និងទទួលខុសត្រូវគ្រប់យ៉ាងផងដែរ។ ក្លឹបអធិរាជស ក្រោយបណ្ដេញគ្រូបង្វឹកចេញហើយ ប្រធានក្លឹប Perez ចង់បាន Conte អតីតគ្រូបង្វឹក Chelsea មកដឹកនាំ ប៉ុន្តែដោយសារមានបញ្ហាកុងត្រាបន្តិច ទើបមិនទាន់មានការយល់ស្របគ្នាភ្លាមៗ។
ស្របពេលជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំក្លឹបក៏បានសម្លឹងឃើញអ្នកចាត់ការម្នាក់ទៀតគឺ លោក Roberto Martinez ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក។ ដោយភ្នាក់ងារកំពុងចរចាចំពោះរឿងនេះ។ ដោយឡែក Real Madrid នឹងត្រូវស្ថិតក្រោមការដឹកនាំរបស់លោកSantiago Solari សិន រហូតដល់ថ្ងៃសម្រាក FIFA Day ឯណោះ៕ប្រភពDailyMail