វិសាខា ​ឡើង​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ​ក្រោយ​ស្វាយ​រៀង​ចាញ់​ក្រោន

​ក្រុម​វិសាខា ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​លីគ​កំពូល​កម្ពុជា​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម​បឹង​កេត ​២-១ ​ស្រប​ពេល​ខាង​ក្រុម​ស្វាយ​រៀង​លេង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​ក្នុង​លទ្ធផល ​៥-២។

​ក្នុង​ការ​ប្រកួត Playoff ​នៅ​ម្សិលមិញ​នេះ​ឃើញ​ថា​ក្រុម​វិសាខា ​បន្ដ​យក​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ​បឹង​កេត​បាន​ទៀត​ហើយ ​ដើម្បី​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា Cambodia Premier League ​។ ​ខណៈ​ដែល​ខាង​ក្រុម​ស្វាយ​រៀង​វិញ ​ការ​ចាញ់​ភ្នំពេញ​ក្រោន​ក្នុង​លទ្ធផល ​៥-២ ​បាន​ធ្វើ​ឱ្យ​ពួកគេ​របូត​តំណែង​កំពូល​តារាង​នេះ​ផង​ដែរ ​ព្រោះ​មាន​ពិន្ទុ​ស្មើ​វិសាខា ​ហើយ​ head to head ​ចាញ់​វិសាខា​ទៀត។

​បច្ចុប្បន្ន វិសាខា ​នៅ​លេខ​១ ​មាន​៤៦​ពិន្ទុ ​ក្រុម​លេខ​២​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​មាន​៤៦ ​ក្រុម​លេខ​៣ ​ភ្នំពេញ​ក្រោន​មាន​៤៣​ពិន្ទុ ​និង​ក្រុម​លេខ​៤ ​បឹង​កេត​មាន​៣៩​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត ​មុន​បិទ​រដូវ​កាល ​និង​រក​ឃើញ​ជើង​ឯក​ឆ្នាំ​២០២២​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT