សៀង ចន្ធា ​ថា​៤​ប្រកួត​ចុង​ក្រោយ​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ក្រុម​ទាំង​៤​

​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា របស់​ក្លឹប​បឹង​កេត ​បាន​ចាត់​ទុក​ការ​ប្រកួត​៤​ប្រកួត​ចុង​ក្រោយ​នៅ​ពាន​រង្វាន់ Cambodia Premier League ​ដូច​វគ្គ​ផ្ដាច់ព្រ័ត្រ​អិចឹង ព្រោះ​ត្រូវ​ការ​ឈ្នះ​ដើម្បី​អាច​ប្រជែង​ពាន​បាន។

 

​នៅ​ថ្ងៃ​នេះ ​បឹង​កេត ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​វិសាខា ​ប្រជែង​យក​៣​ពិន្ទុ​បន្ថែម​ក្នុងការ​ប្រកួត Playoff ​៤​ក្រុម​ចុង​ក្រោយ។ ​មុន​ការ​ប្រកយត​នេះ​ចាប់​ផ្ដើម​លេង ​កីឡាករ​វ័យ​ក្មេង​ជម្រើស​ជាតិ​កម្ពុជា សៀង ចន្ធា ​បាន​ចាត់​ទុក​ថា​វា​ជា​ការ​ប្រកួត​សំខាន់​មែនទែន។ ​នៅ​សល់​៤​ប្រកួត​ចុង​ក្រោយ គឺ​ដូច​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែរ ដើម្បី​អាច​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់​បាន។ ​

 

រំលឹក​ថា​៤​ក្រុម​ចុង​ក្រោយ​ដែល​មាន​ឱកាស​លេង Playoff ​ដណ្ដើម​ពាន​រង្វាន់​នោះ​មាន ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​លេខ​១ ​វិសាខា​នៅ​លេខ​២ ​ភ្នំពេញ​នៅ​លេខ​៣ ​និង​បឹង​កេត​នៅ​លេខ​៤។ ​ឆ្លង​កាត់​ការ​ប្រកួត​កន្លង​មក ​និង​សល់​៤​ប្រកួត​ទៀត​រក​ឃើញ​ជើង​ឯក​នោះ ​ពេល​នេះ​ស្វាយ​រៀង​មាន​៤៦​ពិន្ទុ ​វិសាខា ​មាន​៤៣​ពិន្ទុ ​ក្រោន​មាន​៤០​ពិន្ទុ ​និង​បឹង​កេត​មាន​៣៩​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT