កីឡាករម៉ូតូទឹកកម្ពុជា និងកីឡាការនី​​ជីជិតស៊ូកម្ពុជា ០២រូប ឈ្នះមេដាយមាសពិភពលោក នៅបរទេស ជូនជាតិមាតុភូមិ

កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បង្កើនកំណាត់ត្រាឈ្នះមេដាយមាសរបស់ខ្លួន ជាពិសេសជូនមាតុភូមិកម្ពុជា បន្ទាប់ពីកីឡាកររូបនេះឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀតក្នុងការប្រកួត 2018 Baili Liujiang International Jetski Open នៅប្រទេសចិន។

ជាមួយគ្នានោះផងដែរ កីឡាការនី ខាន់ ចេសា​ ​ឈ្នះ​មេដាយ​មាស ២​ ​គ្រឿងក្នុង​ការ​ប្រកួត​​ជីជិតស៊ូ​កម្រិត​ពិភព​លោក​ (JiuJitsu International World Championships) នៅ​​ ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក​ ក្នុង​​ប្រភេទ​ទម្ងន់​ ៤៩ គីឡូក្រាម ​។

សូមរំលឹកថា អត្តពលិកទាំងពីររូបខាងលើ គឺជាម្ចាស់​​មេដាយ​មាស​កីឡា​អាស៊ី​ ​ឆ្នាំ​ ២០១៨ កន្លងទៅនៅឯប្រទេសឥណ្ឌូនេស៊ី ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT