Ramos ​៖ អនាគត Julen ​មិន​អាស្រ័យ​លើ​កីឡាករ​ទេ ​គឺ​​អាស្រ័យ​លើ​លទ្ធផល

អនាគត​របស់ Julen ​អ្នក​ចាត់ការ​ក្រុម​ Real Madrid ​ត្រូវ​បាន​គេ​​ដឹង​ថា​អស់​ត្រឹម​នេះ​ហើយ ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់ Barcelona ​ដល់​ទៅ ៥-១ ​យប់មិញ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ​Sergio Ramos ​ប្រធាន​ក្រុម​ផ្ទាល់​បាន​បញ្ជាក់​ថា​រូបគេ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ​ចំពោះ​អនាគត​របស់​លោក Julen ​។ ប៉ុន្តែ​ក្រុម​ទាំង​មូល​បាន​ព្យាយាម​អស់​ហើយ ​ហើយ​ពួកគេ​តែងតែ​គាំទ្រ​ជា​និច្ច​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប។ អនាគត​របស់​លោក Julen ​ថា​បន្ដ​ឬ​មិន​បន្ដ គឺ​មិន​មែន​អាស្រ័យ​លើ​កីឡាករ​ឡើយ គឺ​អាស្រ័យ​លើ​ថ្នាក់​ដឹក​និង​ប្រធាន​ក្លឹប​ផ្ទាល់។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ Real Madrid ​សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ​លោក Julen ​ទៅ​ហើយ ​ដោយ​គ្រាន់​តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ជាមួយ​គ្នា​នោះ​ដែរ ​លោក Conte ​គឺ​ជា​បេក្ខភា​ព​ទី​១​ដែល​នឹង​មក​ដឹក​នាំ​ក្រុម​អធិរាជ​ស​នេះ​បន្ដ៕ប្រភពGoal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT