U-23 វៀតណាម នឹងអញ្ជើញប្រទេសបីប្រកួតពានមិត្តភាពត្រៀម Asian Game 2018

នៅក្នុងជំនួបរវាងសហព័ន្ធកីឡាបាល់ទាត់ជាតិវៀតណាម ជាមួយនឹងគ្រូបង្វឹក ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ កាលពីពេលថ្មីៗនេះ បានបង្ហាញលទ្ធផលថា ក្រុមយុវជនជម្រើសជាតិវៀតណាម អាយុក្រោម ២៣ឆ្នាំ នឹងធ្វើការប្រមូលផ្តុំចាប់ពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨តទៅ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ Asian Game ក្នុងខែសីហា នៅប្រទេសឥណ្ឌូនេស៊ី ។

????????????????????????????????????

ក្នុងការប្រមូលផ្តុំហ្វឹកហាត់នោះផងដែរគឺមានរយៈពេលត្រឹមតែ ៣សប្តាហ៍ប៉ុណ្ណោះមុនហោះហើរទៅប្រទេសឥណ្ឌូនេស៊ី ខណៈដែលពួកគេនឹងប្រកួតពានរង្វាន់មិត្តភាពមួយជាមួយនឹងប្រទេសចំនួន ០៣ ដែលនឹងប្រកាសក្នុងពេលខាងមុខ ហើយគ្រោងនឹងបកួតនៅថ្ងៃទី ៣,៥ និង ៧ ខែ មេសា ពោលគឺ ១សប្តាហ៍មុនព្រឹត្តិការណ៍ Asian Game ចាប់ផ្តើម ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិវៀតណាម U-23 គឺជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC U-23 Championship 2018 ដោយទទួលបានត្រឹមរងជើងឯកប៉ុណ្ណោះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT