ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតសប្ដាហ៍ទី១០ពានរង្វាន់ English Premier League ។
Paul Pogba និង Anthony Martial រកបានម្នាក់១គ្រាប់ក្នុងជ័យជម្នះនេះ មុនពេលកីឡាករ Sigurosson រកបាន១គ្រាប់វិញឱ្យ Everton ដោយបាល់ប៉េណាល់ទី។ ការប្រកួតឈ្នះរបស់បិសាចក្រហមនេះ បានធ្វើ
ឱ្យតំណែងរបស់លោក Jose Mourinho កក់ក្ដៅបន្តិច ស្របពេលពួកគេឈរលេខ៨ក្នុងតារាងមាន១៧ពិន្ទុនោះ។ មួយវិញទៀត ការប្រកួតនេះក៏បានបញ្ជាក់ឱ្យឃើញថាខ្សែប្រយុទ្ធ Martial ពិតជាតួអង្គសំខាន់សម្រាប់បិសាចក្រហម ពិតប្រាកដមែន។
គេសង្កេតឃើញថាក្នុងការប្រកួតយប់មិញ លោក Jose មិនបានដាក់ខ្សែប្រយុទ្ធ Lukaku ក្នុងជម្រើស១១នាក់ដំបូងឡើយ ក្រោយពីខកខានឱកាសល្អៗច្រើនពេក។ យ៉ាងណាមិញ កីឡាករបែលហ្សិករូបនេះ ក៏មានឱកាសបានចូលលេងដែរ ដោយប្ដូរចូលជំនួសខ្សែប្រយុទ្ធ Rashford នៅនាទី៦៥៕ប្រភពDailyMail