Pep ​ថា Newcastle ​ជា​ក្រុម​ប្រជែង​ពាន Premier League ​រដូវ​កាល​នេះ​

​លោក Pep Guardiola ​បាន​និយាយ​ថា​ក្រុម Newcastle United ​គឺ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់ English Premier League ​នា​រដូវ​កាល​នេះ​។

​លោក Pep ​អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ដែល​អាច​ដឹក​នាំ​ក្រុម Manchester City ​ឈ្នះ​ពាន​៣​រដូវ​កាល​ជាប់​គ្នា ​បន្ទាប់​ពី​កន្លង​មក​មាន​តែ​ក្រុម A​rsenal, Huddersfield, Liverpool ​និង​ Manchester United ​ទេ​ដែល​អាច​ធ្វើ​បាន​។ ​សម្រាប់​រដូវ​កាល​នេះ​ដែរ ​អ្នក​ចាត់ការ​អេស្ប៉ាញ​រូប​នេះ​ថា​នឹង​ពិបាក​បន្ដិច ព្រោះ​ក្រុម​ល្អ​ៗ​ច្រើន ​ជា​ពិសេស​ក្រុម​ចំណូល​ថ្មី​ដូចជា Newcastle United ​ជា​ដើម។ ​ក្លឹប​មួយ​នេះ​ទើប​តែ​ងើប​ឡើង​វិញ ប៉ុន្តែ​មាន​សមត្ថភាព​លេង​បាន​យ៉ាង​ល្អ​តែ​ម្ដង។

​លោក Pep ​បាន​បន្ថែម​ទៀត​ថា​៖ “Newcastle ​មាន​អ្នក​ចាត់ការ​ល្អ ​និង​កីឡាករ​ក៏​មាន​សមត្ថភាព។ ​ខ្ញុំ​គិត​ថា​ពួកគេ​នឹង​ឈរ​ជើង​នៅ​​ចំណាត់​ថ្នាក់ Top ​នេះ​បាន​យូរ។ ​ពួកគេ​មាន​កាយ​សម្បទា​ល្អ ​ការ​ប្រជែង​បាល់ ​និង​ដណ្ដើម​បាល់​ពី​ដៃ​គូ​ក៏​បាន​ល្អ​ទៀត។ ​កីឡាករ​ភាគ​ច្រើន​របស់​ក្លឹប​នេះ ​មិន​រវល់​ខ្លាំង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត”។ ​រំលឹក​ថា​ក្រុម Newcastle ​នា​ពេល​នេះ​កំពុង​ឈរ​នៅ​លេខ​៤​ក្នុង​តារាង Premier League ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT