កម្ពុជា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន ​AFC U20 Women’s Asian Cup 2024

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កម្រិត​អន្ដរជាតិ​ពាន​រង្វាន់ AFC U20 Women’s Asian Cup 2024 ដែល​មាន​ក្រុម​ក្នុង​ពូល​ដូចជា ​មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប៉ាគីស្ថាន។

​ការ​ចាប់​ឆ្នោត​បាន​ធ្វើ​ឡើង​រួច​រាល់​ហើយ ​ដោយ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស្ថិត​នៅ​ពូល G ​ជាមួយ​ក្រុម មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងប៉ាគីស្ថាន ហើយ​ការ​ប្រកួត​នោះ​ទៀត​សោត​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៤ ដល់​ថ្ងៃទី១២ ​ខែមីនា ឆ្នាំ២០២៣ ដើម្បីរកក្រុមចំនួន១៦ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៤ នៅ​ប្រទេស​អ៊ូសបីគីស្ថាន។ ដោយ​នេះ​ជា​ការ​ចូល​រួម​ប្រកួត​កម្រិត​អន្ដរជាតិ​មួយ​ទៀត​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នារី​របស់​កម្ពុជា។

 

​ដោយ​ឡែក​ក្រុម​នារី​កម្ពុជា​ក៏​ទើប​តែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ​ទេ ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​ប្រទេស​ដទៃ ​ក្រោយ​ពី​មាន​ចំណាត់​ថ្នាក់​នៅ FIFA Women Ranking ​។ ​បច្ចុប្បន្ន​ពួកគេ​ស្ថិត​នៅ​លេខ​១២០ ​ក្នុង​ចំណោម​សមាជិក​ក្រុម​បាល់ទាត់​នារី​ចំនួន​១៧៦​នៅ​លើ​លោក​នេះ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT