ភរិយា ​និង​សង្សារ​កីឡាករ​នៅ World Cup ​នឹង​ស្នាក់​នៅ​ក្នុង​នាវា​កម្សាន្ដ​យក្ស​មួយ​នេះ​

​ភរិយា ​និង​សង្សារ​កីឡាករ​ដែល​ចូល​លេង​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា ​នឹង​ស្នាក់​នៅ​លើ​នាវា​កម្សាន្ដ​យក្ស​មួយ​ដែល​មាន​តម្លៃ​រហូត​ដល់​១​ពាន់​លាន​ផោន​ឯ​ណោះ។

​នាវា​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាតា​ហើយ ​ដោយ​បាន​ឆ្លង​កាត់​ច្រក​ស៊ុយអេ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។ ​វា​ជា​កន្លែង​មួយ​ដែល​អ្នក​ល្បី​ៗ ​ជា​ពិសេស​ភរិយា​កីឡាករ ​និង​សង្សារ​របស់​ពួកគេ​ស្នាក់​នៅ អំឡុង​ពេល​ទៅ​ទស្សនា​ការ​ប្រកួត World Cup 2022 ​នេះ។ ​តែ​យ៉ាងណា ​បណ្ដា​កីឡាករ​នឹង​មិន​អនុញាតិ​ឱ្យ​ចូល​ជួប​សង្សារ​ឬ​ភរិយា​អំឡុង​ពេល​ប្រកួត​នេះ​ទេ។ ​ការ​ធ្វើ​បែប​នេះ គឺ​ការពារ​កុំ​ឱ្យ​កីឡាករ​មាន​ឆ្លង​កូវីដ​១៩​ឬ​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ក្រុម​និង​ការ​ប្រកួត។

​រំលឹក​ថា​នាវា​កម្សាន្ដ​ខាង​លើ​មាន​តម្លៃ​ដល់​ទៅ​១​ពាន់​លាន​ផោន​ឯ​ណោះ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជា​ច្រើន​នាក់ និង​មាន​ភាព​ប្រណិត​មែនទែន។ ​មួយ​វិញ​ទៀត ​នាវា​នេះ​គឺ​ត្រូវ​សម្រាប់​ក្រុម​សេដ្ឋី​មក​ពី​បណ្ដា​អឺរ៉ុប​តែ​ម្ដង ​ដែល​ចូល​ចិត្ត​កម្មវិធី​ជប់លៀង​ច្រើន។ ខណៈ​នៅ​កាតា​វិញ ​ជា​ប្រទេស​មាន​ច្បាប់​តឹងរឹង​ទៅ​លើ​គ្រឿង​ស្រវឹង​និង​កម្មវិធី​ជប់លៀង​ផ្សេងៗ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT