Man Utd ​ឈ្នះ Sociedad ​មែន ប៉ុន្តែ​មិន​អាច​បាន​លេខ​១​ក្នុង​ពូល​ទេ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ប៉ុន្តែ​ពួកគេ​នៅ​តែ​ស្ថិត​នៅ​លេខ​២​ដដែល។

​សម្រាប់​ប្រកួត​ទល់ Sociedad ​នេះ​ដែរ ​ក្រុម​បិសាច​ក្រហម​ត្រូវ​ការ​ឈ្នះ​យ៉ាង​តិច​២​គ្រាប់​ទើប​អាច​ហក់​ឡើង​ទៅ​លេខ​១​កំពូល​តារាង​បាន។ ​តែ​ជាក់​ស្ដែង​នៅ​យប់មិញ ពួកគេ​យក​ឈ្នះ​បាន​ត្រឹម ១-០ ​ប៉ុណ្ណោះ ដូច្នេះ​ក្រុម Man Utd ​ស្ថិត​នៅ​លេខ​២​ដែល ​ហើយ​ត្រូវ​លេង Playoff ជាមួយ​ក្រុម​ធ្លាក់​ពី​ពាន​រង្វាន់ UEFA Champions League ​មក​ទៀត។

​ដោយ​ក្លឹប​ដែល Man Utd ​អាច​ប៉ះ​មាន FC Barcelona , Juventus , Ajax, Shakhtar Donetsk , Bayer Leverkusen, Sporting Lisbon, Red Bull Salzburg ​និង​ Sevilla ។ ការ​ចាប់​ឆ្នោត​ប៉ះ​គ្នា​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT