CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម The Mid

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ The Mid។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

The Mid ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងបាន ១ ឆ្នាំហើយ និងមានសមាជិកសរុប ១៨ នាក់។ តំណាងក្រុមលោក នួន គីមឡុង បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយងាកមកចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្នុងនាមខ្ញុំបាទជាប្រធានក្រុម សូមអគុណដល់ក្រុមហ៊ុនដែលជួយឧបត្ថម្ភអាវកីឡាដល់ក្រុមពួកខ្ញុំ និងជូនពរឲ្យក្រុមហ៊ុនកាន់តែទទួលបានការគាំទ្រ រីកចម្រើនតទៅមុខបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT