CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Smart Boy

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ Smart Boy។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Smart Boy ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងខេត្តកំពង់ចាម បង្កើតឡើងបាន ១ ឆ្នាំ ៨ ខែមកហើយ និងមានសមាជិកសរុប ៣៤ នាក់។ តំណាងក្រុមលោក ថី ចាន់ថា បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំចង់ឲ្យយុវជនជំនាន់ក្រោយចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសរបស់យើង លើឆាកអន្តរជាតិពេលទៅមុខ ហើយឆន្ទៈរបស់ក្រុមខ្ញុំ គឺចង់មានឱកាសអាចចូលរួមការប្រកួតពានរង្វាន់ណាមួយក្នុងស្រុក។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្នុងនាមខ្ញុំបាទជាប្រធានក្រុម សូមអគុណដល់ក្រុមហ៊ុនដែលជួយឧបត្ថម្ភអាវកីឡាដល់ក្រុមខ្ញុំបាទ និងជូនពរឲ្យក្រុមហ៊ុនកាន់តែទទួលបានការគាំទ្រ រីកចម្រើនតទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT