ស្អែក​នេះ ​កីឡា​ការិនី​ជឺជីតស៊ូ​ ខាន់ ចេសា ​ត្រូវ​ប្រកួត​ជើង​ឯក​ពិភព​លោក​ហើយ​

​កីឡាការិនី​ ខាន់ ចេសា ​និង​កីឡាករ​ជឺជីតស៊ូ​ជម្រើសជាតិកម្ពុជា​ ២នាក់ទៀត​ ហួរ សេងហុង និង ថន អេនដ្រូ ​បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី ​ប្រទេសរ៉ាប់រួម ​ហើយ​ ដើម្បីចូលរួមការ​ប្រកួត​កីឡា​ជឺ​ជីតស៊ូ​ជើងឯកពិភពលោក ​Ju-Jitsu World Championship – Abu Dhabi 2022។

បេសកកម្មខាងលើនេះ ​ដឹកនាំដោយលោក ថោង បញ្ញាធន ​អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏​ដូចជា​លោក សៀន សុភ័ក្ដ្រ ​ជាអគ្គលេខាធិការ​ និងគ្រូបង្វឹកជនជាតិហូឡង់លោក​ Jasper Paas ផង​ដែរ។​

សម្រាប់​អត្តពលិកកម្ពុជាទាំង ​៣រូបខាងលើ ​នឹងត្រូវប្រកួតលើវិញ្ញាសា​ Jiu Jitsu (Newaza) ដូចគ្នា ប៉ុន្តែ​ក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា​។ ​ក្នុងនោះម្ចាស់មេដាយមាសកីឡាអាស៊ី ​ខាន់ ចេសា​ ត្រូវ​ប្រកួត​ទម្ងន់​ក្រោម​ ៥២គីឡូក្រាម​ នាថ្ងៃទី០២ ខែវិច្ឆិកា ​។ រីឯកីឡាករ​ ហួរ សេងហុង​ ត្រូវប្រកួតទម្ងន់ក្រោម ៦៩​គីឡូ​ក្រាម និងកីឡាករ ថន អេនដ្រូ ត្រូវប្រកួតទម្ងន់ក្រោម ៦២គីឡូក្រាម នាថ្ងៃទី០៣ ខែ​វិច្ឆិកា​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT