ពាន AFF Cup 2022 ​នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ទៅ​ហើយ​

​ការ​ប្រកួត​ពាន​រង្វាន់​តំបន់​អាស៊ាន AFF Mitsubishi Cup 2022 ​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត Play off ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ហើយ។

​ពាន​រង្វាន់​កម្រិត​តំបន់​មួយ​នេះ ​បាន​បែងចែក​ពូល​រួច​អស់​ហើយ ប៉ុន្តែ​ក៏​នៅ​សល់​២​ក្រុម​ដែល​ត្រូវ​លេង Play off ​យក​កៅអី​ចូល​ពូល​ជាមួយ​គេ​ផង​ដែរ។ ដោយ​២​ក្រុម​នោះ​គឺ ​ព្រុណណេ ​និង​ទីម័រ​ខាង​កើត។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​២​ប្រកួត ​មាន​ក្នុង​ដី​និង​ក្រៅ​ដី ​ហើយ​លេង​ជើង​ទី​១​នៅ​ថ្ងៃ​ទី​៥ ​និង​ជើង​ទី​២​នៅ​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​នេះ។ ​ដោយ​ក្រុម​ឈ្នះ​នឹង​ចូល​ពូល A ​ជាមួយ​ក្រុម​កម្ពុជា ថៃ ហ្វីលីពីន ​និង​ឥណ្ឌូណេស៊ី។

​ដោយ​ឡែក​១​ពូល​ទៀត​នោះ ​មាន​ក្រុម​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ​មីយ៉ាន់ម៉ា ​និង​ឡាវ។ ​ការ​ប្រកួត​ផ្លូវការ​នៃ​ពាន​រង្វាន់​នេះ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០២២​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT